​ការ​ចាប់ផ្ដើម​នៃ​ វេទិកា​ អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​

​ការ​ចាប់ផ្ដើម​នៃ​ វេទិកា​ អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​

​នា​ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​កំពុង​ដាក់​ដំណើរការ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​ដែល​មាន​សន្ទុះ​យ៉ាង​ឆាប់រហ័ស​ ដំណាក់កាល​នេះ​ក៏​ធ្វើ​ឪ្យ​ ប៉ះពាល់​ដល់​វិស័យ​ និង​សកម្មភាព​ផ្សេងៗ​។​ ជា​លទ្ធផល​ រដ្ឋាភិបាល​ ប្រជាពលរដ្ឋ​ ក្រុមហ៊ុន​ឯកជន​ និង​អង្គការ​សង្គម​ស៊ី​វិល​ (CSOs)​ ពឹងផ្អែក​កាន់តែ​ខ្លាំង​ឡើង​លើ​ឧបករណ៍​ឌី​ជី​ថ​ល​និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​អាយ​ស៊ី​ធី​ដើម្បី​អភិវឌ្ឍ​សកម្មភាព​របស់​ពួក​គេ​។​ កាលានុវត្តភាព​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​ ការ​ប្រើប្រាស់​ អាយ​ស៊ី​ធី​សម្រាប់​ការ​គ្រប់គ្រង​ទិន្នន័យ​ ការ​ទទួល​បាន​ព័ត៌មាន​ ការ​ចែករំលែក​ចំណេះដឹង​ ការ​ទំនាក់ទំនង​និង​ស្វ័យប្រវត្តិកម្ម​មួយ​ផ្នែក​ពន្យល់​ពី​ការ​ពឹងផ្អែក​របស់​ភ្នាក់ងារ​ទាំងនេះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​។​ ជាង​នេះ​ទៅ​ទៀត​ ការ​អភិវឌ្ឍន៍​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​របស់​កម្ពុជា​ ២០២២-២០៣៥​មាន​ន័យ​ថា​បុគ្គល​និង​អ្នកជំនាញ​មក​ពី​វិស័យ​ជា​ច្រើន​ក្នុង​ប្រទេស​ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​នឹង​ច្បាប់​សន្តិសុខ​សាយ​ប័​រ​និង​ច្បាប់​សិទ្ធិ​ឌី​ជី​ថ​ល​ដែល​បាន​អនុវត្ត​ថ្មី​។​

1.jpg
​ទោះបីជា​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ដំណើរការ​ឌី​ជី​ថ​ល​នី​យ​កម្ម​របស់​ខ្លួន​ក៏​ដោយ​ ក៏​បដិវត្តន៍​ឌី​ជី​ថ​ល​ដែល​កំពុង​បន្ត​  បាន​បង្កើត​នូវ​ បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដល់​ភាគី​ជា​ច្រើន​ ល់​ភាគី​ទាំងនោះ​បាន​លើក​ជា​សំណួរ​ជា​ច្រើន​អំពី​វិសាលភាព​និង​ផល​ប៉ះពាល់​របស់​វា​។​ បញ្ហា​បន្ទាន់​បំផុត​ទាក់ទង​នឹង​ដំណើរការ​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន​ជំនាញ​ឌី​ជី​ថ​ល​ និង​ទិន្នន័យ​ ដែល​នៅ​តែ​មាន​កម្រិត​ក្នុង​ប្រទេស​ និង​បទ​ប្បញ្ញត្តិ​នៃ​បញ្ហា​ឌី​ជី​ថ​ល​សំខាន់ៗ​ ដូច​ជា​ទិន្នន័យ​បើកចំហ​ និង​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​។​

​ដោយ​ពិចារណា​លើ​កា​រវិ​វ​ឌ្ឍ​ថ្មីៗ​នៅ​ក្នុង​ទិដ្ឋភាព​ឌី​ជី​ថ​ល​របស់​កម្ពុជា​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន​(​អូ​ឌី​ស៊ី​)​និង​គណៈកម្មាធិការ​ប្រឹក្សា​នៃ​វេទិកា​ បាន​រៀបចំ​កិច្ចប្រជុំ​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​វេទិកា​ អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ (CamIDF)​ នៅ​ថ្ងៃ​ទី​ ១៦​ ខែសីហា​ ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​ .​ ដោយ​មាន​ សមាសភាព​ចូលរួម​មាន​ចំនួន​ ៣២​ នាក់​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ ១២​នាក់​ ដែល​ជា​ សមាជិក​ CamIDF,​ Cambodia​ ICT​ Camp​ alums,​ អ្នកជំនាញ​ផ្នែក​ឌី​ជី​ថ​ល​ តំណាង​វិស័យ​ឯកជន​ អ្នក​សារព័ត៌មាន​ និង​និស្សិត​សាកលវិទ្យាល័យ​។​ កិច្ចប្រជុំ​នេះ​ គឺជា​វគ្គ​ណែនាំ​សម្រាប់​សមាជិក​CamIDF​និង​អ្នកចូលរួម​ផ្សេង​ទៀត​។​ វា​ក៏​ជា​វេទិកា​មួយ​ដើម្បី​លើកកម្ពស់​ការ​ពិភាក្សា​ឆ្លង​វិស័យ​រវាង​ភាគី​ពាក់ព័ន្ធ​លើ​សេចក្តីព្រាងច្បាប់​ និង​អនុក្រឹត្យ​ថ្មី​បំផុត​របស់​កម្ពុជា​ ដែល​គ្រប់គ្រង​ទិដ្ឋភាព​ឌី​ជី​ថ​ល​។​


​ព្រឹត្តិការណ៍​


​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន​ (​អូ​ឌី​ស៊ី​)​ បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​។​ គាត់​បាន​ចែករំលែក​ពី​ សាវតា​និង​ គូសបញ្ជាក់​ពី​ សា​រះ​សំខាន់​នៃ​ នៃ​វេទិកា​ អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​។​ គំនិត​ផ្តួចផ្តើម​នេះ​កើត​ចេញពី​អតីត​និស្សិត​ Cambodia​ ICT​ Camp​ ២០២២​ ដែល​បាន​ស្នើ​សុំ​ការ​ជួប​ប្រជុំ​ជា​ប្រចាំ​។​ ដើម្បី​ឆ្លើយ​តប​និង​ សំណើ​របស់​ពួក​គេ​ ក្រុមការងារ​ (​អូ​ឌី​ស៊ី​)​ និង​មានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ប្រឹក្សា​ CamIDF​ នឹង​រៀបចំ​កិច្ចប្រជុំ​ CamIDF​ រៀង​រាល់​បី​ខែ​ម្តង​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​ (១៦​ សីហា​ ២០២២)​។​ សកម្មភាព​ទាំងអស់​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ពិចារណា​លើ​សសរស្តម្ភ​ទាំង​បី​នៃ​ផែនការ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​កម្ពុជា​ គឺ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ធុរកិច្ច​ឌី​ជី​ថ​ល​ និង​ពលរដ្ឋ​ឌី​ជី​ថ​ល​ ហើយនឹង​ជំរុញ​ការ​ជជែក​ពិភាក្សា​ជា​សាធារណៈ​ វគ្គ​ចែករំលែក​សម្រាប់​អ្នកជំនាញ​ និង​ការ​ចូលរួម​បង្កើត​គោលនយោបាយ​។​

​លោក​  ទ្រី​ បន្ថែម​ថា​ វេទិកា​ អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ និង​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ច​សន្ទនា​ជា​បន្តបន្ទាប់​រវាង​អតីត​និស្សិត​ វាគ្មិន​ និង​អ្នក​រៀបចំ​ព្រឹត្តិការណ៍​។​ អន្តរ​កម្ម​បែប​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​ពិភាក្សា​អំពី​ប្រធានបទ​បន្ថែម​ទៀត​ដែល​ពួក​គេ​បាន​លើក​ឡើង​ក្នុង​ខែ​ម​ឆ្នាំ​ ២០២២​ រួម​មាន​សិទ្ធិ​ និង​លំហ​ឌី​ជី​ថ​ល​ បញ្ហា​ដែល​ជំរុញ​ដោយ​ អាយ​ស៊ី​ធី​ ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ និង​ក្របខ័ណ្ឌ​ច្បាប់​ឌី​ជី​ថ​ល​របស់​កម្ពុជា​។​ ជា​ចុង​ក្រោយ​ លោក​ ទ្រី​ បាន​លើកទឹកចិត្ត​ដល់​អតីត​និស្សិត​ Cambodia​ ICT​ Camp​ ២០២២​ ទាំងអស់​ ឱ្យ​ចុះ​ឈ្មោះ​ជា​សមាជិក​ CamIDF​ មិន​ថា​ជា​បុគ្គល​ ឬ​ជា​ផ្នែក​នៃ​ស្ថាប័ន​ណាមួយ​ ដើម្បី​ឲ្យ​ពួក​គេ​ចូលរួម​កិច្ចប្រជុំ​ ឬ​វគ្គ​បណ្តុះបណ្តាល​នា​ពេល​ខាង​មុខ​។​

លោកស្រី​ Elizabeth​ Liew​ អ្នក​តំំ​ណា​ង​ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រឹក្សា​ CamIDF​ និង​ បាន​ មាន​មតិ​សំ​ណា​ល​ ជាមួយ​អ្នកចូលរួម​។​

​លោកស្រី​ Liew​ អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នៃ​ Techsoup​ ដែល​ជា​បណ្តាញ​អន្តរជាតិ​មិន​រក​ប្រាក់​ចំណេញ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ឧបករណ៍​បច្ចេកវិទ្យា​ បាន​លើក​ឡើង​ពី​សារៈសំខាន់​របស់​ CamIDF​ ដែល​ជា​ចំណុច​ជួបជុំ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែង​យល់​ និង​ចែករំលែក​ចំណេះដឹង​ឌី​ជី​ថ​ល​និង​កែ​លម្អ​អក្ខរកម្ម​ឌី​ជី​ថ​ល​។​ 
​លោកស្រី​ នាង​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ឌី​ជី​ថ​ល​។​ លោកស្រី​ Liew​ បាន​លើក​ឡើង​ពី​លទ្ធផល​ស្ទង់​មតិ​ដែល​បង្ហាញ​ថា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ១២០០០នៅ​អាស៊ី​មាន​ឧបករណ៍​សន្ដិសុខ​សាយ​ប័​រ​ ប៉ុន្តែ​ជាង​ ៥០%​ នៃ​អ្នកឆ្លើយ​សំណួរ​បាន​លើក​ឡើង​ពី​ កង្វះខាត​ឧបករណ៍​ឌី​ជី​ថ​ល​។​ ដូច្នេះ​ហើយ​ លោកស្រី​បាន​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​ចូលរួម​ជាមួយ​ CamIDF​ ដើម្បី​ចែករំលែក​ចំណេះដឹង​ បង្កើត​ឥទ្ធិពល​លើ​ដំណើរការ​បង្កើត​គោលនយោបាយ​ និង​បណ្តាញ​ជាមួយ​មនុស្ស​ និង​អង្គការ​ផ្សេងៗ​។​

​លក្ខខណ្ឌ​យោង​ និង​ព័ត៌មាន​លម្អិត​អំពី​សមាជិកភាព​វេទិកា​របស់​ CamIDF​ ត្រូវ​បាន​ចែករំលែក​ដោយ​លោក​ ង៉ូ​វ​ ជី​ហ័​រ​  អ្នក​គ្រប់គ្រង​ វេទិកា​អាយ​ស៊ី​ធី​និង​ឌី​ជី​ថ​ល​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ លោក​បាន​លើក​ឡើង​ពី​លក្ខណៈ​វិនិច្ឆ័យ​សំខាន់​នៃ​ការ​ចុះ​ឈ្មោះ​ CamIDF​។​ ព័ត៌មាន​លម្អិត​អំពី​សមាជិកភាព​វេទិកា​នៃ​បុគ្គល​ និង​អង្គការ​នានា​ ​អង្គការ​សង្គម​ស៊ី​វិល​ ដៃគូ​អភិវឌ្ឍន៍​ អង្គការ​មូលដ្ឋាន​ និង​បណ្តាញ​ផ្សព្វផ្សាយ​ ត្រូវ​បាន​ពន្យល់​ រួម​ទាំង​អត្ថប្រយោជន៍​នៃ​ការ​ក្លាយជា​សមាជិក​នៃ​វេទិកា​។​ បុគ្គល​ និង​សមាជិក​អង្គការ​ទាំងអស់​មាន​សិទ្ធិ​ទទួល​បានការ​បណ្តុះបណ្តាល​ និង​សកម្មភាព​កសាង​សមត្ថភាព​ផ្សេង​ទៀត​។​ បន្ទាប់​ពី​ការ​បង្ហាញ​លក្ខខណ្ឌ​នៃ​ឯកសារយោង​ និង​ព័ត៌មាន​ទូទៅ​ត្រូវ​បាន​ចែករំលែក។​ លោក​ សំ​អាន​ ម៉ារ​ឌី​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​ និង​គេហទំព័រ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​គេហទំព័រ​ CamIDF​ ដោយ​ចែករំលែក​គោលបំណង​ និង​ធាតុ​ផ្សំ​នៃ​វេទិកា​។​ គោលដៅ​ចម្បង​របស់​គេហទំព័រ​ CamIDF​ គឺ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​អំពី​វេទិកា​ (​បច្ចុប្បន្នភាព​សមាជិក​ ការ​ប្រជុំ​ជា​បន្តបន្ទាប់​ ការ​បណ្តុះបណ្តាល​ សកម្មភាព​ពង្រឹងសមត្ថភាព​ និង​ឱកាស​ផ្សេង​ទៀត​)​ បង្កើត​សហគមន៍​សកម្ម​មួយ​ដែល​ចូលរួម​ជាមួយ​អ្នកជំនាញ​ ICT​ ដែល​មានគំនិត​ដូច​គ្នា​ពី​វិស័យ​ផ្សេងៗ​គ្នា​ និង​លើកកម្ពស់​ ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​ អរគុណ​ដល់​អ្នកជំនាញ​នៃ​សមាជិក​ជា​ច្រើន​។​ គេហទំព័រ​ CamIDF​ ក៏​មាន​តួនាទី​ជា​វេទិកា​មួយ​ដើម្បី​ភ្ជាប់​សមាជិក​ទាំងអស់​ សម្របសម្រួល​ទំនាក់ទំនង​អន្តរ​កម្ម​ ដើម្បី​រៀបចំ​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ជា​ច្រើន​។​

2.png
​ក្នុង​វគ្គ​បន្ទាប់​ លោក​ Nguyen​ Duc​ Nam​ នាយក​ផ្នែក​ បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ នៃ​Viettel​ (Cambodia)​ PTE​ Ltd​ បាន​ណែនាំ​អ្នកចូលរួម​អំពី​គម្រោង​ឌី​ជី​ថ​ល​របស់​Metfone​នៅ​កម្ពុជា​។​ គាត់​គូសបញ្ជាក់​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​ គម្រោង​ឌី​ជី​ថ​ល​ និង​ផែនការ​អប់រំ​ឌី​ជី​ថ​ល​។​ ក្រោម​ផែនការ​អប់រំ​ឌី​ជី​ថ​ល​ មិត្ត​ហ្វូ​ន​បាន​នឹង​កំពុងធ្វើការ​ជាមួយ​សាលា​ចំនួន​ ២៦៥​ ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​កែ​លម្អ​ការ​គ្រប់គ្រង​សាលារៀន​ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ធនធាន​ឌី​ជី​ថ​ល​ដូច​ជា​សៀវភៅ​ ប្រព័ន្ធ​ជជែក​ ការ​ជូនដំណឹង​សារ​ SMS​ និង​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ក្រុមការងារ​ សិស្ស​ និង​ឪពុក​ម្តាយ​។​ បន្ទាប់​មក​ លោក​ Dixon​ Siu​ សមាជិក​គណៈកម្មាធិការ​ប្រឹក្សា​ CamIDF​ និង​ក្រុមប្រឹក្សាភិបាល​ MyData​ Global​ 2022បាន​លើ​ន​ឡើង​និយាយ​អំពី​ចលនា​របស់​ MyDataGlobal​ និង​សារៈសំខាន់​នៃ​ការ​ការពារ​កុមារ​នៅ​ក្នុង​សង្គម​ឌី​ជី​ថ​ល​។​ លោក​បាន​ប្រាប់​អ្នកចូលរួម​អំពី​លទ្ធផល​នៃ​សិក្ខាសាលា​ MyData4Children​ ក្នុងអំឡុងពេល​ កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​២០២២​ ក្នុង​ខែមិថុនា​ រួម​ទាំង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​រំលោភ​បំពាន​លើ​អ៊ីនធឺណិត​របស់​កុមារ​ និង​ក្រមសីលធម៌​ឌី​ជី​ថ​ល​ ការ​ពង្រឹង​ទិន្នន័យ​ផ្ទាល់ខ្លួន​ និង​សេដ្ឋកិច្ច​ទិន្នន័យ​ដោយ​យុត្តិធម៌​។​

 

3.png

​បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​ទាំងនេះ​ អ្នកចូលរួម​ទាំងអស់​បាន​ចូលរួម​ក្នុង​ការ​ប្រជុំ​ជា​ក្រុម​ ដើម្បី​ពិភាក្សា​ និង​ប្រមូល​ធាតុ​ចូល​លើ​បញ្ហា​សំខាន់ៗ​ចំនួន​ពីរ​។​ ទី​មួយ​ ស្ថានភាព​នៃ​បណ្តាញ​ អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​។​ ទី​២​ ប្រធានបទ​ដែល​នឹង​លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ CamIDF​ លើក​ក្រោយ​។​​ 


​កិច្ចប្រជុំ​បាន​បញ្ចប់​ដោយ​សុន្ទរកថា​បិទ​របស់​លោក​EricLou​។​ គាត់​គឺជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ OneWorldTechnology​ និង​ជា​តំណាង​គណៈកម្មាធិការ​ប្រឹក្សា​របស់​CamIDF​។​ នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ លោក​ Lou​ បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​អតីត​និស្សិត​នៃ​កម្មវិធី​ Cambodia​ ICT​ Camp​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​សមាជិក​ CamIDF​ ក្នុង​ការ​គាំទ្រ​វេទិកា​នេះ​។​ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​CamIDF​ដែល​បាន​នាំ​យក​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​មក​រួម​គ្នា​ចែករំលែក​នូវ​ជំនាញ​និង​ចំណេះដឹង​របស់​ពួក​គេ​លើ​ប្រធានបទ​ដ៏​ធំ​ទូលាយ​ក្នុង​វិស័យ​អាយ​ស៊ី​ធី​។​លោក​បាន​បញ្ចប់​សុន្ទរកថា​ដោយ​លើកទឹកចិត្ត​អ្នកចូលរួម​ទាំងអស់​ឱ្យ​បង្កើន​ការ​ចូលរួម​របស់​ពួក​គេ​នៅ​ក្នុង​គម្រោង​ CamIDF​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អាយ​ស៊ី​ធី​ នៅ​កម្ពុជា​។​

​សកម្មភាព​នា​ពេល​អនាគត​
​បន្ទាប់​ពី​កិច្ចប្រជុំ​CamIDF​ ចាប់ផ្តើម​ អ្នកចូលរួម​បាន​ស្នើ​បញ្ជី​ប្រធានបទ​ដែល​ត្រូវ​យក​មក​ពិចារណា​ និង​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​បន្ទាប់​។​ ប្រធានបទ​រួម​មាន​:

​ក្រប​ខណ្ឌ​ច្បាប់​ឌី​ជី​ថ​ល​នៅ​កម្ពុជា​បច្ចុប្បន្ន​ រួម​មាន​សេចក្តី​ព្រាង​ និង​ការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​វិស័យ​ឌី​ជី​ថ​ល​ (​អនុក្រឹត្យ​ស្តី​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ សេចក្តីព្រាងច្បាប់​សន្តិសុខ​សាយ​ប័​រ​ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​)​។​

​ភាព​ជា​ដៃគូ​/​ការ​ចូលរួម​របស់​សាធារណៈ​ និង​ឯកជន​ រួម​ទាំង​ការ​រៀបចំ​ឯកសារ​ច្បាប់​ និង​ជំនួយ​ក្នុង​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម​។​

​ការ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​កែ​លម្អ​វិស័យ​ឯកជន​ និង​និន្នាការ​ក្នុង​ការ​អភិវឌ្ឍន៍​ យ​អាយ​ស៊ី​ធី​អាច​ជួយ​បាន​។​